mds ដំបូងឡើយបានចាប់ផ្ដើមចេញលក់តាមប្រព័ន្ធOnline នៅក្នុងឆ្នាំ2006 ដោយ Georgiana Yeo and Joe Phua
ជាមិត្តរួមថ្នាក់តាំងពីបឋមសិក្សាហើយបច្ចុប្បន្ននេះពួកគាត់បានក្លាយជាដៃគូរពាណិជ្ជករដ៏ឆ្នើមហើយល្បីក្នុងចំណោមប្រ៊េនសម្លៀកបំពាក់ម៉ាកល្បីទាំងOnlineនិងផ្សារទំនើបៗនៅក្នុងទូទាំងប្រទេសSingapore។
mdsមានលក់សម្លៀកបំពាក់ស្រស់ស្អាតទាន់សម័យស៊ីវិល័យក្នុងគោលបំណងនាំយកម៉ូដនិងស្ទីលថ្មីៗប្រកបដោយគុណភាពទំនុកចិត្តនិងភាពជឿជាក់ជូនដល់អតិថិជន។ជារៀងរាល់ខែmdsតែងតែនាំមកនូវសម្លៀកបំពាក់ចាប់ពី400ម៉ូដឡើងទៅ- រៀងរាល់សប្ដាហ៍mdsតែងតែ Update ទៅលើ Online និងនៅតាមហាងផងដែល។
ដោយទទួលបានការគាំទ្រលើម៉ូដសម្លៀកបំពាក់ពីអតិថិជនបូករួមការផ្គត់ផ្គង់នឹងរៀបចំគំរោងច្បាស់លាស់ដោយupdateម៉ូដថ្មីទៅតាមរដូវកាលដោយតម្រូវតាមចិត្តរបស់អតិថិជននឹងទៅតាមកម្មវិធីជប់លៀងបុណ្យទានផ្សេងៗ។
ក្នុងពេលនេះក្រុមហ៊ុនmdsមានបុគ្គលិកឆ្នើមលើសពី១៣០នាក់ទាំងក្នុងការិយាល័យនឹងផ្នែកលក់តាមហាងនានាក្នុងប្រទេសSingapore!ហើយក្នុងពេលនេះផងដែលmdsក៏បានពង្រីកសាខាទៅប្រទេសមួយចំនួនដូចជា Indonesia, Cambodia, Myanmar, Malaysia and Thailand៕