Subtotal

US$0.00

Checkout

Sale Countdown

00

Days

11

Hours

10

Minutes

15

Seconds

សិទ្ធឯកជន

បានធ្វើ Updated ចុងក្រោយបំផុតនៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១៨ ។

សូមអានដោយយកចិត្តទុកដាក់នូវគោលការណ៍សិទ្ធឯកជន នៃ MDSCOLLECTIONS LLP និងសហគ្រាសឯកជនទាំងអស់អ្នកសិក្សាធុរៈកិច្ចក្នុងនិងក្រៅប្រទេស (ភ្នាក់ងារ "MDSCOLLECTIONS?, "MDS?, "US?, "WE?) មុនពេលប្រើប្រាស់គេហទំព័រ www.mdscollections.com ដែលពាក់ព័ន្ធនឹងគេហទំព័រ ផលិតផល សេវាកម្ម និងកម្មវិធីទូរស័ព្ទ៕

សិទ្ធិឯកជនរបស់អ្នកពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងខ្ញុំ។គោលការណ៍សិទ្ធិឯកជនរបស់យើងខ្ញុំបង្ហាញពីការយកចិត្តទុកដាក់របស់ MDS ក្នុងការគោរពសិទ្ធិឯកជនរបស់សមាជិកនិងអ្នកទស្សនាគេហទំព័ររបស់យើងខ្ញុំ។យើងខ្ញុំរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរគោលការណ៍នេះគ្រប់ពេល ហើយយើងខ្ញុំនឹងធ្វើការជូនដំណឹងទៅតាមអ៊ីនធឺរណេតឬសារអ៊ីមែលដែលផ្ញើជូនទៅដល់អ្នកដោយផ្ទាល់។យើងខ្ញុំមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើអ្វីមួយដែលទាក់ទិនជាមួយនឹងព័តមានរបស់អ្នក។

គោលការណ៍សិទ្ធិឯកជននេះពិពណ៌នាអំពីវិធីដែល MDS ប្រមូលនិងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់មកនៅលើគេហទំព័ររបស់យើងខ្ញុំ។វាក៏ពិពណ៌នាអំពីជម្រើសដែលមានសម្រាប់អ្នកទាក់ទងនឹងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនិងរបៀបដែលអ្នកអាចចូលប្រើនិងធ្វើ update ព័ត៌មាននេះ។


ការប្រមូលនឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

យើងខ្ញុំប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នកដើម្បីផ្តល់នូវបទពិសោធន៍ប្រកបដោយប្រសិទ្ធភាពអត្ថន័យនិងបទពិសោធន៍ផ្ទាល់ខ្លួនសម្រាប់អ្នកនៅលើគេហទំព័រ។

យើងខ្ញុំនឹងប្រមូលព័ត៌មានផ្ទាល់ខ្លួនដូចបានរៀបរាប់នៅខាងក្រោមពីអ្នក៖

 

យើងខ្ញុំអាចនឹងប្រើភាគីទីបីដែលមានឈ្មោះថា Flurry Analytics (Flurry") ដើម្បីប្រមូលព័ត៌មានលើការផ្តល់សេវាកម្មរបស់ក្រុមហ៊ុន MDS។
សម្រាប់សេចក្តីលម្អិតបន្ថែមទៀតលើប្រភេទព័ត៌មាននៃគេហទំព័រ Flurry អាចត្រូវបានប្រមូល, អ្នកអាចមើលគោលការណ៍សិទ្ធឯកជនរបស់ពួកគេ។ អ្នកក៏មានសិទ្ធិក្នុងការដកខ្លួនចេញពីសេវាកម្មរបស់(Flurry") ដោយចូលទៅកាន់ទីនេះ។

ដើម្បីពិនិត្យនិងធ្វើការ update ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីធានាថាវាពិតជាត្រឹមត្រូវសូមទាក់ទងមកយើងខ្ញុំតាម៖

MDS 
10 Changi South Street 2, #05-03 
Singapore 486596 
Email: 
customers@mdscollections.com


ព័ត៌មានដែលអ្នកផ្តល់ឱ្យយើងខ្ញុំអំពីអ្នកផ្សេង

បើសិនជាអ្នកបានសម្រេចចិត្តថាអញ្ជើញមិត្តភក្តិឬសមាជិកគ្រួសាររបស់អ្នកដើម្បីបង្កើតគណនីជាមួយយើងខ្ញុំ, យើងខ្ញុំនឹងប្រមូលឈ្មោះនឹងអាស័យដ្ឋានអ៊ីមែមិត្តភក្តិនឹងសមាជិកគ្រួសាររបស់អ្នកដើម្បីផ្ញើអ៊ីមែលតាមដានជំនួសអ្នក។ យើងខ្ញុំពឹងផ្អែកលើអ្នកដើម្បីទទួលបានការព្រមព្រៀងពីមិត្តភក្តិឬសមាជិកគ្រួសារដែលអាចត្រូវបានតម្រូវតាមច្បាប់ដើម្បីអនុញ្ញាតឱ្យយើងខ្ញុំចូលប្រើនិងបញ្ចូលឈ្មោះមិត្តភក្តិឬសមាជិកគ្រួសារនិងអាស័យដ្ឋានអ៊ីមែលតាមតម្រូវការខាងលើរួមទាំងការព្រមព្រៀងណាមួយដែលតម្រូវតាមច្បាប់ដើម្បីអនុញ្ញាតឱ្យពួកយើង បញ្ជូលឡើងអាស័យដ្ឋានមិត្តភក្តិឬសមាជិកគ្រួសារក្នុងកាលៈទេសៈដែលអ្នកបានប្រគល់កាដូរបស់យើងខ្ញុំទៅមិត្តភក្តិឬសមាជិកគ្រួសារដែរបានស្នើសុំឱ្យយើងបញ្ជូនផលិតផលទៅតាមអាស័យដ្ឋានមិត្តភក្តិឬសមាជិកគ្រួសារនោះ។ អ្នកឬមិត្តភក្តិឬសមាជិកគ្រួសាររបស់អ្នកអាចទាក់ទងមកពួកយើងតាមរយៈអ៊ីមែល customers@mdscollections.com ដើម្បីស្នើរសុំការដកព័ត៌មាននេះចេញពីទិន្នន័យរបស់យើងខ្ញុំ។


ព័ត៌មានដែលអ្នកផ្តល់ឱ្យហ្វេសប៊ុកគេហទំព័របណ្តាញសង្គមផ្សេងៗនិងប្រវត្តិរូបសាធារណៈសហគមន៍របស់អ្នក

គេហទំព័រនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើហ្វេសប៊ុកដើម្បីធ្វើការទំនាក់ទំនងជាមួយមិត្តភក្តិនិងចែករំលែកនៅលើហ្វេសប៊ុកតាមរយៈ Wall និង News's Feeds របស់មិត្តភក្តិ។ប្រសិនបើអ្នកចូលទៅក្នុងគេហទំព័រនិងហ្វេសប៊ុកឬ SNS ផ្សេងទៀតនៅពេលដែរអ្នកចុចលើ" ភ្ជាប់ជាមួយហ្វេសប៊ុក Connect with Facebook” ឬការតភ្ជាប់នឹងអ្វីដែលស្រដៀងគ្នានៅលើ SNS, អ្នកនឹងត្រូវបានជម្រុញឱ្យបញ្ចូលអត្តសញ្ញាណ SNS របស់អ្នកឬទៅ " ចុះឈ្មោះ Sign Up "សម្រាប់ Sign Up។

ដោយដំណើរការ, អ្នកកំពុងអនុញ្ញាតឱ្យគេហទំព័រចូលមើលព័ត៌មានរបស់អ្នកហើយអ្នកយល់ព្រមជាមួយហ្វេសប៊ុកឬលក្ខខណ្ឌនៃការប្រើប្រាស់ SNS ផ្សេងទៀតក្នុងការប្រើប្រាស់គេហទំព័ររបស់អ្នក។

ផ្ទុយទៅវិញប្រសិនបើបច្ចុប្បន្ននេះអ្នកមិនទាន់បានចុះឈ្មោះជាអ្នកប្រើប្រាស់គេហទំព័រហើយអ្នកចុចលើ "ចូលទៅSign in " ដោយប្រើហ្វេសប៊ុកឬ SNS ផ្សេងទៀតដែលយើងខ្ញុំគាំទ្រ, អ្នកនឹងត្រូវបានស្នើរសុំឱ្យបញ្ចូលអត្តសញ្ញាណបណ្តាញហ្វេសប៊ុកឬ SNS របស់អ្នកបន្ទាប់មកអ្នកនឹងត្រូវបានផ្តល់ជម្រើស ដើម្បីធ្វើការចុះឈ្មោះសម្រាប់គេហទំព័រនោះ។ក្នុងករណីនេះយើងអាចទទួលបានព័ត៌មានពីហ្វេសប៊ុកឬ SNS ផ្សេងទៀតដើម្បីធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការបង្កើតគណនីនៅលើគេហទំព័រហើយបង្ហាញមាតិកាពាក់ព័ន្ធរបស់យើងខ្ញុំពីមិត្តភក្តិហ្វេសប៊ុកឬ SNS របស់អ្នក។នៅពេលដែលអ្នកបានចុះឈ្មោះនៅលើគេហទំព័រហើយបានភ្ជាប់ជាមួយហ្វេសប៊ុកឬ SNS អ្នកនឹងអាចប្រកាសពីសកម្មភាពថ្មីៗត្រឡប់ទៅហ្វេសប៊ុកឬ SNS ផ្សេងទៀត។រាល់ព័ត៌មានដែលយើងខ្ញុំប្រមូលបានពីហ្វេសប៊ុកឬគណនី SNS របស់អ្នកអាចនឹងពឹងផ្អែកលើការកំណត់សិទ្ធឯកជនដែលអ្នកមានជាមួយ SNS ដូច្នេះសូមពិគ្រោះអំពីសិទ្ធឯកជននិងការអនុវត្តន៏ទិន្នន័យ។អ្នកមានជម្រើសក្នុងការបិទ Facebook Connect គ្រប់ពេលវេលាដោយគ្រាន់តែចូលទៅក្នុងគណនីរបស់អ្នកតាមរយៈវែបសាយត៍ហើយចូលទៅកាន់ការកំណត់ក្នុងគណនីហើយចុចលើ" ការកំណត់គណនី Account Settings” ហើយបន្ទាប់មកដកការជ្រើសរើស" ហ្វេសប៊ុក” ។លើសពីនេះទៀតអ្នកអាចកែសម្រួលការកំណត់សិទ្ធឯកជនសម្រាប់ការត្រួតពិនិត្យឡើងវិញដែលមាននៅលើហ្វេសឬសកម្មភាពគេហទំព័ររបស់អ្នកដោយចូលទៅកាន់ទំព័រការកំណត់កម្មវិធីរបស់ហ្វេសប៊ុក។

ពត៌មានសហគមន៍សាធារណៈលើសេវាកម្ម MDS ផ្នែកខ្លះនៃព័ត៌មានដែលអ្នកផ្តល់មកដល់យើងខ្ញុំតាមរយៈសេវាកម្ម MDS ក្នុងនាមជាផ្នែកសំខាន់មួយនៃសេវាកម្ម MDS ភាគច្រើននៃព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់ឱ្យយើងយ៉ាងច្បាស់នៅពេលអ្នកចុះឈ្មោះឬធ្វើការupdateប្រវត្តិរូបរបស់អ្នកដោយមិនតម្រូវអោយបង្ហាញនៅលើទម្រង់សហគមន៍របស់អ្នកទេ។

ដើម្បីធ្វើឱ្យគណនីរបស់អ្នកត្រូវបានផ្សព្វផ្សាយជាសាធារណៈអ្នកត្រូវតែចូលទៅកាន់ការកំណត់ទម្រង់សហគមន៍របស់អ្នកហើយផ្លាស់ប្តូរចំណង់ចំណូលចិត្តនីមួយៗដែលអាចមើលឃើញ។តាមលំនាំដើមទម្រង់របស់អ្នកមិនមែនសម្រាប់ការមើលជាសាធារណៈទេ។រូបថត ការបង្ហោះ  មិត្តភក្តិនិងមាតិកាផ្សេងៗទៀតរបស់អ្នកដែលអ្នកបានផ្ញើទៅផ្នែកសេវាកម្ម MDS ក៏មានគោលបំណងសម្រាប់ការប្រើប្រាស់ជាសាធារណៈផងដែរ។យើងខ្ញុំអាចនឹងបង្ហាញមាតិកានេះនៅលើគេហទំព័រហើយនឹងចែកចាយបន្តទៀតដល់អ្នកស្តាប់ទូទៅតាមរយៈគេហទំព័រនិងសេវាកម្មភាគីទីបី។នៅពេលដែលបានបង្ហាញនៅលើទំព័រគេហទំព័រដែលអាចមើលបានជាសាធារណៈ,ព័ត៌មាននោះអាចត្រូវបានប្រមូលនិងប្រើប្រាស់ដោយអ្នកដទៃ។យើងមិនអាចគ្រប់គ្រងថាតើអ្នកណាអានការផ្សព្វផ្សាយរបស់អ្នកឬអ្វីដែលអ្នកប្រើប្រាស់ផ្សេងទៀតអាចនឹងធ្វើជាមួយព័ត៌មានដែលអ្នកបង្ហោះដោយការស្ម័គ្រចិត្តដូច្នេះវាពិតជា មានសារៈសំខាន់ណាស់ដែលអ្នកមិនបានដាក់ព័ត៌មានផ្ទាល់ខ្លួននៅក្នុងការបង្ហោះរបស់អ្នក។

នៅពេលដែលអ្នកបានផ្សព្វផ្សាយព័ត៌មានជាសាធារណៈ, ខណៈពេលនោះផងដែលអ្នកនៅតែអាចកែសម្រួលនិងលុបវានៅលើគេហទំព័រ អ្នកនឹងមិនអាចកែឬលុបព័ត៌មានបែបនេះដែលបានលាក់ទុក ប្រមូលនិង រក្សាទុកនៅកន្លែងផ្សេងទៀតដោយអ្នកផ្សេង (ឧទាហរណ៏ ម៉ាស៊ីនស្វែងរក e.g., search engines) ។

ព័ត៌មានសហគមន៍នៅលើសេវាកម្ម MDS: អ្នកគួរជ្រើសរើសបង្កើតទម្រង់អ្នកប្រើប្រាស់និងចូលរួមក្នុងលក្ខណៈសហគមន៍នៃកម្មវិធីទូរស័ព្ទរបស់MDS ព័ត៌មានដែលអ្នកផ្តល់ឱ្យយើងខ្ញុំយ៉ាងច្បាស់លាស់នៅពេលអ្នកចុះឈ្មោះឬធ្វើការupdateប្រវត្តិរូបរបស់អ្នកត្រូវបានបង្ហាញនៅលើទម្រង់សហគមន៍របស់អ្នក។។រូបថត ការបង្ហោះនិងមាតិកាផ្សេងៗទៀតរបស់អ្នកដែលអ្នកបានផ្ញើទៅសហការនីMDS គឺក្នុងគោលបំណងសម្រាប់ការប្រើប្រាស់ជាសាធារណៈហើយអាចត្រូវបានរក្សាទុកក្នុងប័ណ្ណសាររបស់យើងខ្ញុំ។យើងខ្ញុំអាចបង្ហាញមាតិកានេះនៅលើគេហទំព័រហើយចែកចាយបន្តទៀតដល់អ្នកស្តាប់ទូទៅតាមរយៈគេហទំព័រនិងសេវាកម្មរបស់ភាគីទីបី។នៅពេលបានបង្ហាញនៅលើទំព័រសហគមន៍ដែលអាចមើលបានជាសាធារណៈនោះ,ព័ត៌មាននោះនឹងត្រូវបានប្រមូលនឹងប្រើប្រាស់ដោយអ្នកផ្សេងទៀត។យើងខ្ញុំមិនមានសិទ្ធិក្នុងការគ្រប់គ្រងថាតើអ្នកណាអានការផ្សាយរបស់អ្នកឬអ្វីដែលអ្នកប្រើប្រាស់ផ្សេងទៀតអាចនឹងធ្វើជាមួយព័ត៌មានដែលអ្នកបានបង្ហោះ ,ដូច្នេះវាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកមិនបានដាក់ព័ត៌មានផ្ទាល់ខ្លួននៅក្នុងការបង្ហោះរបស់អ្នក។នៅពេលដែលអ្នកបានផ្សព្វផ្សាយព័ត៌មានជាសាធារណៈខណៈពេលដែលអ្នកនៅអាចធ្វើការកែសម្រួលនិងលុបវាចោលនៅលើលក្ខណៈសហគមន៍នៃកម្មវិធីទូរស័ព្ទរបស់MDSអ្នកនឹងមិនអាចធ្វើការកែសម្រួលឬលុបចោលនូវព័ត៌មានបែបនេះដែលបានលាក់ទុកប្រមូលនិងរក្សាទុកនៅកន្លែងផ្សេងទៀតដោយអ្នកផ្សេងទេ។(e.g., search engines).

យើងខខ្ញុំនឹងរក្សាសិទ្ធិប៉ុន្តែមិនមានកាតព្វកិច្ចក្នុងការត្រួតពិនិត្យមាតិកាអ្នកប្រើប្រាស់ដែលអ្នកបានបង្ហោះឡើយ។យើងខ្ញុំមានសិទ្ធិក្នុងការដកចេញនូវព័ត៌មានឬសម្ភារៈទាំងនោះដោយហេតុផលឬគ្មានហេតុផលរួមទាំងដោយគ្មានការកំណត់ប្រសិនបើនៅក្នុងការសម្រេចចិត្តរបស់យើងខ្ញុំ ព័ត៌មានឬសម្ភារៈនោះរំលោភឬអាចរំលោភលើច្បាប់ដែលមានចែងឬលក្ខខណ្ឌនៃសេវាកម្មឬដើម្បីការពារឬ ការពារសិទ្ធិឬទ្រព្យសម្បត្តិរបស់យើងខ្ញុំឬសិទ្ធិរបស់ភាគីទីបីណាមួយ។យើងខ្ញុំមានសិទ្ធិក្នុងការដកព័ត៌មានតាមការស្នើសុំរបស់ភាគីទីបីផងដែរ។


សេវាកម្មទូរស័ព្ទ

យើងខ្ញុំក៏អាចប្រមូលព័ត៌មានពីទូរស័ព្ទរបស់អ្នកប្រសិនបើអ្នកបានទាញយកកម្មវិធីទូរស័ព្ទ applicationរបស់យើងខ្ញុំ។ព័ត៌មាននេះត្រូវបានប្រើជាទូទៅដើម្បីជួយយើងខ្ញុំក្នុងការចែកចាយព័ត៌មានផ្សេងៗនឹងព័ត៌មានដែលពាក់ព័ន្ធអំពីសម្លៀកបំពាក់ទៅដល់អ្នក។ឧទាហរណ៍នៃព័ត៌មានដែលអាចត្រូវបានប្រមូលនិងប្រើប្រាស់រួមមានទីតាំងអាស័យដ្ឋានរបស់អ្នក,របៀបដែលអ្នកប្រើកម្មវិធីទូរស័ព្ទ application រូបថតដែលអ្នកបានបង្ហោះនិងផ្ញើសារនៅក្នុងលក្ខណៈសហគមន៍និងព័ត៌មានអំពីម៉ូឌែលទូរស័ព្ទដែលអ្នកប្រើ។

លើសពីនេះក្នុងករណីដែលកម្មវិធីទូរស័ព្ទ application របស់យើងបានគាំងនៅលើទូរស័ព្ទរបស់អ្នកយើងខ្ញុំនឹងទទួលបានព័ត៌មានអំពីម៉ូឌែលទូរស័ព្ទsoftware នឹងប្រព័ន្ធទូរស័ព្ទរបស់អ្នកដែលអាចអនុញ្ញាតឱ្យយើងខ្ញុំស្វែងរកមូលហេតុនឹងដំណោះស្រាយដើម្បីជួសជុលកំហុសឆ្គងនឹងធ្វើការកែតម្រូវកម្មវិធីទូរស័ព្ទរបស់យើងខ្ញុំឡើងវិញផងដែល។ព័ត៌មានទាំងនេះដែលត្រូវបានផ្ញើមកយើងខ្ញុំជាព័ត៌មានដែលប្រមូលបានហើយមិនអាចមើលឃើញចំពោះបុគ្គលណាម្នាក់ឡើយហើយមិនអាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណបុគ្គលឡើយ។


ព័ត៌មានអំពីទីតាំង

ប្រសិនបើអ្នកបានបើកដំណើរការសេវាកម្មព័ត៌មានទីតាំងនៅលើទូរស័ព្ទរបស់អ្នកយើងខ្ញុំនឹងប្រមូលព័ត៌មានទីតាំងរបស់អ្នកដើម្បីជួយធ្វើឲ្យបទពិសោធន៍របស់អ្នក ក៏ដូចជាការកំណត់ទីតាំងហាងរបស់យើងខ្ញុំដែរស្ថិតនៅជិតទីតាំងរបស់អ្នកជាងគេ។ ប្រសិនបើអ្នកមិនចង់អោយព័ត៌មានទាក់ទងនឹងទីតាំងរបស់អ្នកត្រូវបានប្រមូលដោយយើងខ្ញុំទេ, អ្នកអាចចុចបិទដំណើរការសេវាកម្មព័ត៌មានទីតាំងនៅលើទូរស័ព្ទរបស់អ្នក។


ការចែកចាយព័ត៌មាន

យើងខ្ញុំនឹងធ្វើការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីទៅតាមវិធីដែលបានពិពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍របស់សិទ្ធិឯកជននេះ។យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយចំនួនភាគីទីបីដែលនៅក្នុងប្រទេសកម្ពុជាដែលផ្គត់ផ្គង់សេវាកម្មជំនួសយើងខ្ញុំ។សេវាកម្មដែលផ្គត់ផ្គង់ដោយភាគីទីបីទាំងនោះរួមមានដូចជា៖ ប្រតិបត្តិការគេហទំព័រ បង្ហោះគេហទំព័រផ្តល់នូវផលិតផលនិងសេវាកម្មដែលអ្នកស្នើ សុំការអនុញ្ញាតនិងដំណើរការនៃការទូទាត់ទឹកប្រាក់ ការបំពេញតម្រូវការរបស់ផលិតផល ការការពារនៃការក្លែងបន្លំនិងការកាត់បន្ថយហានិភ័យនៃទឹកប្រាក់ឥណទាន ការរៀបចំគម្រោងអំពីផលិតផលនឹងការផ្សព្វផ្សាយពាណិជ្ជកម្មដល់អ្នក , ការធ្វើទីផ្សារ និងការចែកចាយសម្ភារៈអំពីផលិតផល(រួមទាំងការធ្វើទីផ្សារតាមអ៊ីមែលដោយផ្ទាល់) កម្មវិធីក្នុងការគ្រប់គ្រងនឹងរក្សាសិទ្ធិ ផ្សព្វផ្សាយនិងការបំពេញតាមគេហទំព័រ។

យើងខ្ញុំនឹងធ្វើការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីទៅតាមវិធីដែលបានពិពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍របស់សិទ្ធិឯកជននេះ។យើងខ្ញុំអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយភាគីទីបីមួយចំនួន ដែលនៅក្នុងប្រទេសកម្ពុជាដែលផ្គត់ផ្គង់សេវាកម្មជំនួសយើងខ្ញុំ។សេវាកម្មដែលផ្គត់ផ្គង់ដោយភាគីទីបីទាំងនោះរួមមានដូចជា៖ ប្រតិបត្តិការគេហទំព័រ បង្ហោះគេហទំព័រផ្តល់នូវផលិតផលនិងសេវាកម្មដែលអ្នកស្នើរសុំការអនុញ្ញាតនិងដំណើរការនៃការទូទាត់ទឹកប្រាក់ ការបំពេញតម្រូវការរបស់ផលិតផល ការការពារនៃការក្លែងបន្លំនិងការកាត់បន្ថយហានិភ័យនៃទឹកប្រាក់ឥណទាន ការរៀបចំគម្រោងអំពីផលិតផលនឹងការផ្សព្វផ្សាយពាណិជ្ជកម្មដល់អ្នក , ការធ្វើទីផ្សារ និងការចែកចាយសម្ភារៈអំពីផលិតផល(រួមទាំងការធ្វើទីផ្សារតាមអ៊ីមែលដោយផ្ទាល់) កម្មវិធីក្នុងការគ្រប់គ្រងនឹងរក្សាសិទ្ធ ផ្សព្វផ្សាយនិងការបំពេញតាមគេហទំព័រ។

ភាគីទីបីទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឬបង្ហាញព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់ឲ្យយើងខ្ញុំ ឬតាមរយៈគេហទំព័រនេះសម្រាប់គោលបំណងណាមួយក្រៅពីអនុវត្តន៏សេវាកម្មដែលបានកំណត់ដោយពួកយើងឡើយ។

ពីមួយថ្ងៃទៅមួយថ្ងៃយើងអាចបង្កើតទំនាក់ទំនងអាជីវកម្មនិងចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយនឹងភាគគីផ្សេងទៀតឬស្ថាប័នដែលយើងខ្ញុំជឿទុកចិត្តនិងដែលបានស្នើរសុំបញ្ជាក់ថាពួកគេនឹងរក្សាការគ្រប់គ្រងសន្តិសុខដែលស្របតាមស្តង់ដារផ្ទៃក្នុងរបស់យើង។ទាំងនេះត្រូវបានគេស្គាល់ថាជាដៃគូដែលយើងខ្ញុំបានជ្រើសរើស។

ក្នុងករណីបែបនេះយើងអាចនឹងយោងព័ត៌មានទាក់ទងនឹងអ្នកដែលអាចឱ្យភាគគីផ្សេងទៀតឬស្ថាប័នទាំងនោះទំនាក់ទំនងទៅកាន់អ្នកទាក់ទងនឹងផលិតផលនិងសេវាកម្មដែលអ្នកអាចនឹងចាប់អារម្មណ៍។

យើងខ្ញុំនិងអ្នកផ្តល់សេវាភាគីទីបីរបស់យើងនៅក្នុង SINGAPOREនឹងប្រទេសកម្ពុជាក៏អាចនឹងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ៖

 

ប្រសិនបើ MDS ចូលរួមក្នុងការផ្សព្វផ្សាយរួមគ្នាជាមួយសម្ព័ន្ធនិង / ឬដៃគូយើងខ្ញុំ, យើងខ្ញុំអាចនឹងចែករំលែកព័ត៌មានទំនាក់ទំនងរបស់អ្នកជាមួយសម្ព័ន្ធនិង / ដៃគូរបស់យើងខ្ញុំដើម្បីប្រើការទាក់ទងនៃការផ្សព្វផ្សាយ។

យើងខ្ញុំអាចចែករំលែកអ្វីដែលមិនពាក់ពាន់នឹងព័ត៌មានផ្ទាល់ខ្លួន (ដូចជាចំនួនអ្នកចូលមកប្រចាំថ្ងៃទៅគេហទំព័រ ណាមួយឬទំហំនៃការបញ្ជាទិញដែលបានដាក់ថ្ងៃនៃកាលបរិច្ឆេទនោះច្បាស់លាស់) ជាមួយភាគីទីបីដូចជាដៃគូផ្សាយពាណិជ្ជកម្ម។ ព័ត៌មាននេះមិនបានកំណត់អត្តសញ្ញាណអ្នកឬអ្នកប្រើប្រាស់ណាមួយដោយឈ្មោះទេ។

ប្រសិនបើ MDS ពាក់ព័ន្ធនឹងការបូករួមបញ្ចូលគ្នាក្នុងការទិញឬលក់ទាំងអស់ឬចំណែកនៃទ្រព្យសម្បត្តិ, អ្នកនឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីមែលឬសេចក្តីជូនដំណឹងនៅលើគេហទំព័ររបស់យើងខ្ញុំឬបើសិនក្នុងករណីមានការផ្លាស់ប្តូរកម្មសិទ្ធិឬការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក៏ដូចជា ជម្រើសណាមួយដែលអ្នកអាចមានទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

បណ្តាញនេះអាចអនុញ្ញាតឱ្យអ្នកបង្ហោះមាតិកាទៅSNS (ឧទាហរណ៍ហ្វេសប៊ុកឬធ្វីតធឺរ e.g., Facebook or Twitter) ។ប្រសិនបើអ្នកជ្រើសរើសធ្វើវាបែននេះ យើងខ្ញុំនឹងផ្តល់ព័ត៌មានដល់SNSស្របតាមការសម្រេចរបស់អ្នក។អ្នកទទួលស្គាល់និងយល់ព្រមថាអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការប្រើប្រាស់គេហទំព័ររបស់អ្នកហើយថាវាជាទំនួលខុសត្រូវរបស់អ្នកក្នុងការពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការប្រើប្រាស់និងគោលការណ៍សិទ្ធិឯកជនរបស់ភាគីទីបីអ្នកផ្តល់នៃSNS។យើងខ្ញុំនឹងមិនទទួលខុសត្រូវឬទទួលខុសត្រូវចំពោះ៖ (i) ភាពអាចរកបានឬភាពត្រឹមត្រូវនៃSNS (ii) មាតិកាផលិតផលឬសេវាកម្មនៅលើឬអាចរកបាននៃSNS។ឬ (iii) ការប្រើប្រាស់របស់អ្នកនៃ SNS


គេហទំព័រភាគីទីបី

គេហទំព័ររបស់យើងខ្ញុំអាចនឹងមានផ្ទុក link ដែរភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី។នៅពេលដែលអ្នកចុចលើ link ទៅកាន់គេហទំព័រឬទីតាំងផ្សេងទៀត, អ្នកនឹងចាកចេញពីគេហទំព័ររបស់យើងខ្ញុំទៅកាន់គេហទំព័រផ្សេងទៀត, និងស្ថាប័នផ្សេងទៀតអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នក។យើងខ្ញុំមិនមានការគ្រប់គ្រង, លើការត្រួតពិនិត្យឡើងវិញនិងមិនអាចទទួលខុសត្រូវលើគេហទំព័រខាងក្រៅឬមាតិការបស់វាឡើយ។សូមចូលដឹងថាលក្ខខណ្ឌនៃគោលការណ៍សិទ្ធិឯកជននេះនឹងមិនអនុវត្តន៍ចំពោះគេហទំព័រឬមាតិកាខាងក្រៅឬការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេបន្ទាប់ពីអ្នកចុចលើlinkដែរភ្ជាប់ទៅកាន់គេហទំព័រខាងក្រៅ។យើងខ្ញុំជំរុញ ឲ្យអ្នកអានគោលការណ៍សិទ្ធឯកជនរាល់គេហទំព័រដែលអ្នកបានចូលមើល។បណ្តាញភ្ជាប់linkទៅគេហទំព័រឬទីតាំងរបស់ភាគីទីបីគឺដើម្បីភាពងាយស្រួលដល់អ្នកហើយមិនបញ្ជាក់ពីការយល់ព្រមរបស់ភាគីទីបីឬផលិតផលមាតិកាឬគេហទំព័ររបស់ពួកគេឡើយ។


ជម្រើស/បដិសេធ

យើងខ្ញុំចង់ទំនាក់ទំនងជាមួយអ្នកប្រសិនបើអ្នកចង់ទទួលបានដំណឹងពីយើង។អ្នកអាចជ្រើសរើសក្នុងការឈប់ទទួលព្រឹត្តិប័ត្រព័ត៌មានឬអ៊ីមែលទីផ្សាររបស់យើងខ្ញុំដោយធ្វើតាមការណែនាំដែលមិនរួមបញ្ចូលនៅក្នុងអ៊ីមែលទាំងនេះធ្វើការupdating ទំនាក់ទំនងរបស់អ្នកនៅក្នុងគណនីសមាជិកបស់អ្នកនៅលើគេហទំព័ររបស់យើងខ្ញុំឬទាក់ទងមកយើងតាមអាស័យដ្ឋានលេខទូរស័ព្ទឬអាស័យដ្ឋានអ៊ីមែលដែលមានចែងខាងក្រោម។ទោះយ៉ាងណា ក៏ដោយសូមកត់សម្គាល់ថាក្នុងនាមជាអ្នកប្រើប្រាស់សេវាកម្មអ្នកមិនអាចបដិសេធនឹងការទំនាក់ទំនងរដ្ឋបាលមួយចំនួនដែលចាំបាច់សម្រាប់សេវាកម្មដូចជាការចេញវិក្កយប័ត្រឬការជូនដំណឹងអំពីសេវាកម្ម

ប្រសិនបើអ្នកសម្រេចចិត្តថានៅពេលណាមួយដែលអ្នកលែងចង់មានគណនី SNS របស់អ្នក (ឧទាហរណ៍ហ្វេសប៊ុក) ភ្ជាប់ទៅគណនីរបស់អ្នកបន្ទាប់មកអ្នកអាចផ្តាច់គណនី SNS នៅក្នុងផ្នែក "preferences" នៅក្នុងការកំណត់គណនីរបស់អ្នក។អ្នកក៏អាចគ្រប់គ្រងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាក់លាក់ជាមួយយើងខ្ញុំនៅពេលអ្នកភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមរយៈ SNS ក៏ដូចជាតាមរយៈហ្វេសប៊ុក។សូមមើលការកំណត់សិទ្ធិឯកជនរបស់ SNS ដើម្បីកំណត់វិធីដែលអ្នកអាចកែសម្រួលសិទ្ធិរបស់យើងនិងគ្រប់គ្រងអន្តរកម្មរវាងសេវាកម្មនិងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ឬទូរស័ព្ទចល័តរបស់អ្នក។

អ្នកមានសិទ្ធិចូលទៅ,update,និងកែតំរូវភាពមិនត្រឹមត្រូវនៅក្នុងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងការគ្រប់គ្រងឬការត្រួតពិនិត្យរបស់យើងខ្ញុំដែលមានការលើកលែងមួយចំនួនដែលកំណត់ដោយច្បាប់។អ្នកក៏មានសិទ្ធិចូលទៅ,update,និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួននឹងប្រវត្តិរូបរបស់អ្នកនៅក្នុងគណនីរបស់អ្នក។អ្នកអាចស្នើសុំសិទ្ធិចូលទៅ,update,និងកែតំរូវត្រឹមត្រូវនៃភាពមិនត្រឹមត្រូវនៅក្នុងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតនៅក្នុងការគ្រប់គ្រងឬការត្រួតពិនិត្យរបស់យើងខ្ញុំដោយសរសេរឬផ្ញើអ៊ីមែលមកយើងតាមរយៈអាស័យដ្ឋានអ៊ីមែលដែលមានចែងនៅខាងក្រោម។


យើងខ្ញុំរក្សាសិទ្ធិក្នុងការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនណាមួយដែលចាំបាច់ដើម្បីធ្វើជាឯកសារសកម្មភាពអាជីវកម្មរបស់យើងខ្ញុំឱ្យបានត្រឹមត្រូវនិងសម្រាប់គោលបំណងសំរាប់ប័ណ្ណសារនិងរក្សាទុកឯកសារ។យើងនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនដរាបណាត្រូវការចាំបាច់ខ្លាំងសម្រាប់គោលបំណងដែលបានពិពណ៌នានៅក្នុងគោលការណ៍សិទ្ធិជនភាពនេះ។អ្នកអាចមានសិទ្ធិស្នើសុំលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីយើងខ្ញុំ, ហើយយើងខ្ញុំនឹងខិតខំប្រឹងប្រែង ដើម្បីគោរពតាមការស្នើរសុំរបស់អ្នកក្នុងករណីដែលច្បាប់បានតម្រូវ ប៉ុន្តែសូមកត់សម្គាល់ថាយើងខ្ញុំនឹងអាចត្រូវបានទាមទារដើម្បីរក្សាព័ត៌មានបែបនេះហើយមិនត្រូវលុបចោល (ឬ រក្សាទុកព័ត៌មាននេះក្នុងមួយរយៈ ណាមួយក្នុងករណីដែលយើងនឹងអនុវត្តតាមការស្នើសុំលុបចោលរបស់អ្នកតែបន្ទាប់ពីយើងបានបំពេញនូវតម្រូវការបែបនេះ) ។នៅពេលយើងខ្ញុំលុបចោលព័ត៌មានណាមួយវានឹងត្រូវបានលុបចេញពីបញ្ជីទិន្នន័យសកម្មប៉ុន្តែអាចនៅតែមាននៅក្នុងប័ណ្ណសាររបស់យើង។

MDS 
10 Changi South Street 2, #05-03 
Singapore 486596 
Email: 
customers@mdscollections.com


ការកំណត់គោដៅផ្សព្វផ្សាយ

យើងអាចធ្វើការជាមួយភាគីទីបីដូចជាអ្នកផ្សព្វផ្សាយបណ្តាញពាណិជ្ជកម្ម និងការផ្លាស់ប្តូរការផ្សាយពាណិជ្ជកម្មដែលប្រើបច្ចេកវិទ្យាតាមដាននៅលើគេហទំព័ររបស់យើងខ្ញុំ ដើម្បីផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្មជំនួសយើងខ្ញុំនិង / ឬក្នុងនាមជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងទៀតតាមអ៊ីនធឺរណេតហើយ ហើយយើងក៏អាចប្រើភាគីទីបីដើម្បីវិភាគសេវាកម្ម/ ដើម្បីវាយតម្លៃនិងផ្តល់ឱ្យយើងនិង / ឬភាគីទីបីជាមួយនឹងព័ត៌មានអំពីការប្រើប្រាស់ការផ្សាយពាណិជ្ជកម្មទាំងនេះនៅលើគេហទំព័ររបស់ភាគីទីបីនិង មើលទៅលើការផ្សាយពាណិជ្ជកម្មនិងមាតិការបស់យើងខ្ញុំ។អ្នកផ្សព្វផ្សាយបណ្តាញគឺជាភាគីទីបីដែលបង្ហាញការផ្សាយពាណិជ្ជកម្មដែលអាចផ្អែកលើសកម្មភាពរបស់អ្នក (រាប់បញ្ចូលទាំងការចូលមើលគេហទំព័ររបស់យើងខ្ញុំកាលពីពេលមុន) នៅលើអ៊ីនធឺរណេតនិងប្រព័ន្ធផ្សព្វផ្សាយចល័ត ("ការផ្សព្វផ្សាយគោលដៅ") ។


គោលដៅនៃការផ្សព្វផ្សាយពាណិជ្ជកម្ម (ត្រូវបានគេស្គាល់ផងដែរថាការផ្សព្វផ្សាយពាណិជ្ជកម្មអាកប្បកិរិយា) ប្រើប្រាស់ព័ត៌មានដែលប្រមូលបានពីការរុករកគេហទំព័រឥរិយាបទនៅលើគេហទំព័រមួយ(ដូចជាទំព័រដែលពួកគេបានចូលមើលឬការស្វែងរកដែលពួកគេបានធ្វើហើយ) ដើម្បីកំណត់គោលដៅការផ្សព្វផ្សាយពាណិជ្ជកម្មដល់បុគ្គលនោះនៅលើគេហទំព័រមួយផ្សេងទៀត។ការកំណត់គោលដៅដែលគេហៅថាការតាមដានឧបករណ៍ឆ្លងកាត់ក៏អាចកើតឡើងទៅលើឧបករណ៍ទាំងអស់ដូចជាថេប្លេតស្មាតហ្វូនកុំព្យូទ័រយួរដៃនិងទូរទស្សន៍ឆ្លាតវៃ។ភាគីទីបីប្រមូលព័ត៌មាននេះដោយដាក់ឬចូលប្រើcookiesឬបច្ចេកវិទ្យាតាមដានផ្សេងៗនៅក្នុងកម្មវិធីរុករករបស់អ្នកនៅពេលអ្នកចូលមើលគេហទំព័រនេះឬគេហទំព័រផ្សេងទៀត។


ការផ្សព្វផ្សាយពាណិជ្ជកម្មអនុញ្ញាតឱ្យយើងខ្ញុំកំណត់គោលដៅការផ្សាយពាណិជ្ជកម្មទៅដល់អ្នកសម្រាប់ផលិតផលនិងសេវាកម្មដែលយើងជឿជាក់ថាអ្នកប្រហែលជាមានចំណាប់អារម្មណ៍។ប្រសិនបើអ្នកជំទាស់នឹងការទទួលបានការផ្សាយពាណិជ្ជកម្មឥរិយាបទពីពួកយើងនៅលើគេហទំព័រភាគីទីបី អ្នកអាចស្វែងយល់បន្ថែមអំពីសមត្ថភាពរបស់អ្នកក្នុងការកម្រិត ការផ្សព្វផ្សាយពាណិជ្ជកម្មឥរិយាបទខាងក្រោម។បណ្តាញផ្សាយពាណិជ្ជកម្មនិងការផ្លាស់ប្តូររបស់យើង អ្នកផ្សាយពាណិជ្ជកម្មនិង / ឬសេវាកម្មវាស់វែងចរាចរណ៍អាចបង្កើតនិងប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់ពួកគេនៅលើឧបករណ៍របស់អ្នកនិងតាមដានព័ត៌មាន អាកប្បកិរិយានៃការប្រើប្រាស់តាមរយៈឧបករណ៍សម្គាល់។ បច្ចេកវិទ្យារបស់ភាគីទីបីទាំងនេះអាចត្រូវបានកំណត់ក្នុងចំណោមរឿងជាច្រើនទៀត៖ (ក) ជួយផ្សព្វផ្សាយពាណិជ្ជកម្មដល់អ្នកដែលអ្នកចាប់អារម្មណ៍។(ខ) រារាំងអ្នកពីការមើលឃើញការផ្សាយពាណិជ្ជកម្មដូចគ្នា។និង (គ) យល់ពីអត្ថប្រយោជន៍នៃការផ្សាយពាណិជ្ជកម្មដែលបានផ្ញើជូនអ្នក។


សេចក្តីថ្លែងការណ៍ទាក់ទងនឹងការអនុវត្តន៏របស់យើងខ្ញុំមិនអនុវត្តចំពោះវិធីសាស្រ្តក្នុងការប្រមូលព័ត៌មានដែលត្រូវបានប្រើដោយភាគីទីបីទាំងនេះឬការប្រើប្រាស់ព័ត៌មានដែលភាគីទីបីប្រមូលបានឡើយ។យើងខ្ញុំមិនតំណាងឱ្យគោលនយោបាយឬការអនុវត្តន៏របស់អ្នកផ្សាយពាណិជ្ជកម្មភាគីទីបីឬបណ្តាញផ្សាយពាណិជ្ជកម្មឬការផ្លាស់ប្តូរឬភាគីទីបីដែលពាក់ព័ន្ធឡើយ។


នៅពេលប្រើប្រាស់គេហទំព័រក្រុមហ៊ុនជាច្រើនដើម្បីធ្វើការផ្សាយពាណិជ្ជកម្មអ្នកអាចចូលមើលគេហទំព័រ http://www.networkadvertising.org/optout_nonppii.asp ដែលផ្តល់ព័ត៌មានទាក់ទងនឹងការអនុវត្តន៏នេះដោយសមាជិកនៃ Network Advertising Initiative ("NAI”)និងជាជម្រើសរបស់អ្នកទាក់ទងនឹងការប្រើប្រាស់ព័ត៌មាននេះដោយក្រុមហ៊ុនទាំងនេះរួមទាំងមិនចូលរួមនីតិវិធីរបស់សមាជិក NAI។

ការមិនចូលរួមក្នុងសមាជិក NAI មានន័យថាមានតែសមាជិករបស់ NAI មិនត្រូវបានអនុញ្ញាតិអោយស្ថិតនៅក្រោមច្បាប់របស់ខ្លួនក្នុងការចែកចាយឥរិយាបទផ្សព្វផ្សាយដល់អ្នកប៉ុន្តែមិនមែនមានន័យថាអ្នកនឹងមិនទទួលបានមាតិកានិង / ឬការផ្សាយពាណិជ្ជកម្មណាមួយទេ។អ្នកក៏អាចបដិសេធមិនទទួលយកការផ្សព្វផ្សាយពាណិជ្ជកម្មអាកប្បកិរិយានៅលើគេហទំព័រនិងសេវាកម្មដែលចូលរួមដោយចូលមើលគេហទំព័រផ្សាយពាណិជ្ជកម្ម Digital Advertising Alliance ("DAA”) នៅលើគេហទំព័រ http://www.aboutads.info/choices/ (ឬប្រសិនបើមានទីតាំងនៅសហភាពអឺរ៉ុបសូមចុចទីនេះ )។សូមកត់សម្គាល់ប្រសិនបើកម្មវិធីរុករកបណ្តាញរបស់អ្នកត្រូវបានចែងនឹងបដិសេធ cookies នៅពេលដែលអ្នកចូលមើលគេហទំព័រដែលមិនអាចចូលបានឬអ្នកប្រើពិធីជាច្រើនលុបcookiesរបស់អ្នក ឬផ្លាស់ប្តូរឧបករណ៏ឬរុករកម្មវិធីរុករកគេហទំព័រផ្សេងទៀត, ការដែលអ្នកបដិសេធមិនចូលរួមឬមិនចង់ចូលរួមនឹងមិនប្រសិទ្ធភាពទៀតទេ។យើងខ្ញុំមិនទទួលខុសត្រូវចំពោះប្រសិទ្ធភាពនៃឬការអនុលោមតាម ភាគីទីបីដោយមិនចូលរួមក្នុងការផ្តល់ជម្រើសឬកម្មវិធីណាមួយឡើយ។


 Cookiesនិង បច្ចេកវិទ្យាតាមដានផ្សេង

គេហទំព័រនេះបានប្រើប្រាស់cookiesនិងបច្ចេកវិទ្យាតាមដានផ្សេងៗទៀត។cookiesគឺជាឯកសារអត្ថបទតូចមួយនៃព័ត៌មានដែលផ្ទុកដោយបណ្តាញរុករកអ៊ីនធឺរណេតនៅលើកុំព្យូទ័ររបស់អ្នក។ឧទាហរណ៍យើងអាចប្រើcookiesដើម្បីប្រមូលទិន្នន័យរុករកដើម្បីតាមដានចំណូលចិត្តនិងព័ត៌មានប្រវត្តិរូបរបស់អ្នកនិងដើម្បីប្រមូលការប្រើប្រាស់ព័ត៌មានទូទៅនិងសិ្ថតិ។cookiesរបស់យើងខ្ញុំនឹងមិនប្រមូលព័ត៌មានសម្ងាត់ ឬ ផ្ទាល់ខ្លួនទេហើយក៏មិនមែនជា spyware ដែរ។cookiesខ្លះរបស់យើងខ្ញុំត្រូវបានប្រើនឹងខ្លះទៀតត្រូវបានប្រើដោយភាគីទីបីដែលកំពុងផ្តល់សេវាកម្មជំនួសយើងខ្ញុំ។

អ្នកអាចកំណត់កម្មវិធីរុករកអ៊ីនធឺណេតរបស់អ្នកដើម្បីបដិសេធ cookies ឬដក cookies ចេញពី hard drive របស់អ្នកប៉ុន្តែគេហទំព័ររបស់យើងនឹងមិនស្គាល់សញ្ញា"Do Not Track”

អ្នកក៏អាចស្វែងយល់បន្ថែមអំពី cookies ដោយចូលទៅកាន់គេហទំព័រ www.allaboutcookies.org ដែលមានរួមបញ្ចូលនូវព័ត៌មាន ដែលមានអត្ថប្រយោជន៍បន្ថែមទៀតអំពី cookies និងវិធីរារាំងពួកគេដោយប្រើកម្មវិធីរុករកផ្សេងៗគ្នា។ តាមរយៈការទប់ស្កាត់ឬលុប cookies ដែលត្រូវបានប្រើនៅលើគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់អ្នកប្រហែលជាមិនអាចទាញយកអត្ថប្រយោជន៍ពីសេវាកម្មរបស់យើងបានពេញលេញឡើយ។

កម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណេត

គេហទំព័ររបស់យើងខ្ញុំមានរូបភាពអេឡិចត្រូនិកដែលគេស្គាល់ថាជាកម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណេត (ពេលខ្លះហៅថា single-pixel gifs) ហើយត្រូវបានគេប្រើប្រាស់រួមជាមួយ cookies ដើម្បីចងក្រងស្ថិតិសរុបដើម្បីវិភាគថាតើគេហទំព័ររបស់យើងខ្ញុំត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចហើយអាចត្រូវបានប្រើនៅក្នុងអ៊ីមែលមួយចំនួនរបស់យើង ដើម្បី ឲ្យ យើងដឹងថាអ៊ីមែល និង links ណាមួយត្រូវបានបើកដោយអ្នកទទួល។នេះអនុញ្ញាតឱ្យយើងខ្ញុំវាស់វែងប្រសិទ្ធភាពនៃការទំនាក់ទំនងអតិថិជននិងយុទ្ធនាការទីផ្សាររបស់យើងខ្ញុំ។

យើងខ្ញុំប្រើភាគីទីបីដើម្បីប្រមូលព័ត៌មានអំពីរបៀបអ្នកនិងអ្នកផ្សេងប្រើគេហទំព័ររបស់យើងខ្ញុំ។ឧទាហរណ៍យើងខ្ញុំនឹងដឹងថាតើមានអ្នកប្រើប្រាស់ប៉ុន្មាននាក់ចូលប្រើគេហទំព័រហើយ linksមួយណាដែលពួកគេបានចុច។យើងខ្ញុំប្រើប្រាស់ព័ត៌មាននេះដើម្បីស្វែងយល់និងបង្កើនពីវិធីគេហទំព័ររបស់យើងត្រូវបានប្រើប្រាស់និងជាបទពិសោធន៍ផ្ទាល់ខ្លួនសំរាប់អ្នកប្រើប្រាស់។


សុវត្ថិភាព

សុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមានសារៈសំខាន់ណាស់សម្រាប់យើងខ្ញុំ។នៅពេលដែលអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួនដូចជាលេខកាតឥណទានយើងនឹងលាក់បាំងរាល់ការបញ្ជូនព័ត៌មានផ្ទាល់ខ្លួននោះដោយប្រើប្រព័ន្ធសុវត្ថិភាព (TLS) ។

យើងខ្ញុំធ្វើទៅតាមស្តង់ដារឧស្សាហកម្មដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនដែលបានបញ្ជូនមកយើងខ្ញុំទាំងក្នុងអំឡុងពេលបញ្ជូននិងពេលដែលយើងខ្ញុំទទួលបាន។ទោះយ៉ាងណាក៏ដោយគ្មានវិធីនៃការបញ្ជូនតាមអ៊ីនធឺរណេតឬវិធីសាស្រ្តនៃការផ្ទុកព័ត៌មានដែលមានសុវត្ថិភាព 100%នោះទេ ។ដូច្នេះយើងខ្ញុំមិនអាចធានាសុវត្ថិភាព១០០%ទៅលើវាបានទេ។

ប្រសិនបើអ្នកមានសំណួរទាក់ទងអំពីសុវត្ថិភាពនៅលើគេហទំព័ររបស់យើងខ្ញុំអ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈ៖

MDS 
10 Changi South Street 2, #05-03 
Singapore 486596 
Email: 
customers@mdscollections.com


កំណត់សម្គាល់អំពីកុមារ

យើងខ្ញុំមិនមានគម្រោងប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នកដែលចូលមើលគេហទំព័ដែលមានអាយុក្រោម 13 ឆ្នាំទេ! ប្រសិនបើកុមារអាយុក្រោម13 ឆ្នាំ

បានបញ្ជូនព័ត៌មានផ្ទាល់ខ្លួនមកយើងខ្ញុំ, បន្ទាប់ពីយើងខ្ញុំបានដឹងថាព័ត៌មានផ្ទាល់ខ្លួននោះគឺជាព័ត៌មានរបស់កុមារដែលមានអាយុក្រោម១៣ឆ្នាំ យើងខ្ញុំនឹងព្យាយាមលុបចោលព័ត៌មាននោះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកជឿជាក់ថាយើងអាចមានព័ត៌មានផ្ទាល់ខ្លួនណាមួយពីកុមារអាយុក្រោម១៣ឆ្នាំសូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល customers@mdscollections.com


កម្មវិធីទូរស័ព្ទ

អ្នកអាចបញ្ឈប់រាល់ការប្រមូលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដោយលុបកម្មវិធីនោះចេញពីទូរស័ព្ទរបស់អ្នក។

 អ្នកអាចប្រើស្តង់ដារនៃការលុបតាមដែលអាចមានជាផ្នែកមួយនៃទូរស័ព្ទរបស់អ្នកឬតាមរយៈបណ្តាញឬទីផ្សារកម្មវិធីទូរស័ព្ទ៕


ការជូនដំណឹងទាក់ទងអំពីការផ្លាស់ប្តូរសេចក្តីថ្លែងការណ៍សិទ្ធិរបស់ឯកជន

យើងអាចធ្វើការ update បច្ចុប្បន្នភាពនៃគោលការណ៍ឯកជនភាពនេះដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរការអនុវត្តព័ត៌មានរបស់យើងខ្ញុំ។ ប្រសិនបើយើងធ្វើការផ្លាស់ប្តូរផ្នែកណាមួយយើងនឹងជូនដំណឹងដល់អ្នកតាមអ៊ីមែល (ផ្ញើទៅអាស័យដ្ឋានអ៊ីមែលដែលបានបញ្ជាក់នៅក្នុងគណនីរបស់អ្នក) ឬតាមការជូនដំណឹងនៅលើគេហទំព័រនេះមុនពេលការផ្លាស់ប្តូរមានប្រសិទ្ធភាព។ យើងខ្ញុំជំរុញឲ្យអ្នកពិនិត្យមើលឡើងវិញនឹងផ្ទៀងផ្ទាត់សិទ្ធិឯកជនភាពនេះសម្រាប់ព័ត៌មានថ្មីបំផុតស្តីពីការអនុវត្តន៏គោលការណ៍សិទ្ធិឯកជនភាពរបស់យើងខ្ញុំ។


កំណត់សំគាល់សំរាប់អ្នកប្រើប្រាស់នៅក្រៅប្រទេសកម្ពុជា

ប្រសិនជាអ្នកមិនមែនជាប្រជាជនដែលស្ថិតនៅក្នុងប្រទេសកម្ពុជានៅក្នុងពេលដែលអ្នកចូលទៅកាន់គេហទំព័រនិងផ្តល់ទិន្នន័យដល់យើងខ្ញុំ, អ្នកទទួលស្គាល់និងយល់ព្រមថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានដំណើរការសម្រាប់គោលបំណងដែលបានកំណត់នៅក្នុងសិទ្ធិឯកជន។ លើសពីនេះទៀតព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានដំណើរការនៅក្នុងប្រទេសដែលបានប្រមូលរួមទាំងប្រទេស Cambodia ដែលមានច្បាប់ទាក់ទងនឹងដំណើរការព័ត៌មានផ្ទាល់ខ្លួនអាចមានភាពតឹងរ៉ងជាងច្បាប់ នៅក្នុងប្រទេសរបស់អ្នកនិងកន្លែងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយតុលាការមានសិទ្ធិចូលបានតុលាការ អនុវត្តន៏ច្បាប់ និង អាជ្ញាធរសន្តិសុខជាតិត្រួវបានតម្រូវការនៃច្បាប់នៃយុត្តាធិការទាំងនោះ។ តាមរយៈការផ្តល់ទិន្នន័យរបស់អ្នក, អ្នកយល់ព្រមចំពោះការផ្ទេរបែបបទនេះ៕


ព័ត៌មានទំនាក់ទំនង

អ្នកអាចទំនាក់ទំនងយើងខ្ញុំអំពីសិទ្ធិ​​ឯកជនដោយផ្ញើជាសសេរសំបុត្រឬតាមរយះអ៊ីមែលតាមព័ត៌មានអាស័យដ្ឋានដូចខាងក្រោម

MDS
10 Changi South Street 2, #05-03
Singapore 486596
Email: customers@mdscollections.com